ស្មាតហ្វូន HTC ចំនួន៥មាន ថាមពលថ្មល្អជាង iPhone 5ទៀត!


ដោយៈLooking TODAY Posted ID: 098





នៅពេល iPhone 5 ត្រូវបានប្រកាសបង្ហាញខ្លួនមក យើងបានដឹងគ្រប់យ៉ាង ពីស្មាតហ្វូនមួយនេះ អ្វីដែចង់និយាយនោះគឺ យើងពិតជាមាន ការខកចិត្តណាស់។ យើងរំពឹងច្រើនជាងអ្វីដែល Apple មាននៅមុនពេលបង្ហាញខ្លួន។ ក្រោយមកយើងចាប់ផ្តើមគិត ពីចំនួនស្មាតហ្វូន HTC វិញ ជាជម្រើលល្អជាង។
ចាប់ផ្តើមជាមួយស្មាតហ្វូន HTC Incredible 4G LTE មុនគេ។ iPhone 5 មើលទៅល្អជាង HTC Incredible 4G LTE ប៉ុន្តែ HTC Incredible 4G LTE មានបំពាក់ Qualcomm MSM8960 Snapdragon dual core processor ល្បឿន1.2 GHz ជាមួយ RAMទំហំ 1GB.។
ចំណែក iPhone processor វិញមិនដឹងនៅឡើយ ប៉ុន្តែយើងរំពឹងថា ដូចគ្នាចុះ។ ស្មាតហ្វូនទាំងពីរ នេះមានកាមេរ៉ាទំហំ ៨ម៉េហ្គាភិចសេល ប៉ុន្តែការថតរូប HTC មាន SLR (Len ថតរូបស្វ័យប្រវត្តិ) និង អាចថតរូបនៅពេល កំពុងថតវីដេអូដូចគ្នា។

iPhone 5 ត្រូវបានគេដឹងថា មានថាមពលថ្មក្រោម 1600mAh ខណៈដែល HTC Incredible 4G LTE មានរហូតដល់1700mAh ។ បន្ទាប់មក ស្មាតហ្វូន HTC EVO 4G LTE មានអេក្រង់៤,៧អ៊ីញ បង្ហាញរូបភាព720 x 1280 pixel។ iPhone 5 ថ្មីវិញមានទំហំបង្ហាញរូបតិចជាង 720ទៅទៀត។

HTC EVO 4G LTE មានលក្ខណៈល្អៗជាច្រើននិង មានសមត្ថភាពកាមេរ៉ាដូច HTC Incredible 4G LTE ប៉ុន្តែខុសគ្នាត្រង់ ទំហំអេក្រង់ប៉ុណ្ណោះ។ HTC EVO 4G LTE ផងដែរ មាន Qualcomm MSM8960 Snapdragon S4 dual coreល្បឿន 1.5GHz បូកបន្ថែម NFC (សាកថ្ម ឬក៏បញ្ចូលទិន្នន័យ លេខកូដប្រាក់ឥតខ្សែ) និងមានថាមពលថ្ម 2000 mAh ហើយវាមានតម្លៃថោកជាង iPhone5 ៥០ដុល្លារទៀត។ មួយទៀតនោះ HTC One S ទំហំ 130.9 x 65 x 7.8 mm និងមាន ទម្ងន់ត្រឹមតែ ១១៩ក្រាមល្អជាង iPhone 5 ព្រោះតាមពិតទៅ HTC One S មានអេក្រង់ធំជាង និងមានថាមពលថ្ម 1650mAh ។ ចំណែកកាមេរ៉ាវាវិញ កាន់តែគួរឲ្យខ្លាចទៅទៀត។

ចំណែកស្មាតហ្វូនពីរ ចុងក្រោយដែលឈ្នះ iPhone 5ទៀតនោះគឺ HTC One X និងHTC One X+។ iPhone 5 គ្មានចំណុចណាមួយប្រៀប នឹងស្មាតហ្វូនទាំងពីរនេះទេ។ ទាំងសមត្ថភាពកាមេរ៉ា និង processor តែពីរចំណុចនេះឈ្នះ iPhone 5ទៅហើយ។ HTC One X+ មាន Tegra3 1.7GHz quad core និងថាមពលថ្ម 1800mAh មានបំពាក់ NFC មាន Google Play appsឥតគិតថ្លៃ និងចំណុចផ្សេងៗ ជាច្រើនទៀត។