Edit : NanTo Hearts
Sing : SoPhat Kheam
អត្ថបទចម្រៀង៖
១. មេឃមីស្រទុំយំខ្សួលក្នុងចិត្ត បេះដូងប្រមាត់ក្រៀមស្វិត ត្បិតស្ដាយស្រណោះក្សត្រថ្លៃ
ទ្រង់យាងទៅហើយទុកឱ្យកូនចៅនៅសោកអាល័យ ដិតដាមជាប់ក្នុងហឬទ័យ គ្មានថ្ងៃដែលអាចភ្លេចបាន។
២. ទ្រង់ជាស្ដេចឆ្នើមចាំជាប់ក្នុងចិត្ត មហាវីរក្សត្រពិត មហាបវរថ្កើនថ្កាន
ទ្រង់មិនរួញរាទោះលះបង់អ្វីក៏ទ្រង់ធ្វើបាន ដើម្បីប្រជាសុខសាន្ត លំបាកប្រាណក៏មិនរា។
៣. ពេលនេះស្ងាត់ឈឹង សម្លឹងឃើញតែស្នាមញញឹមលា ក្នុងចិត្តកូនចៅសែនវេទនា ឈឺចាប់ខ្លោចផ្សា ហួសនឹងបរិយាយ
បាត់ម្លប់ត្រជាក់ ធ្លាប់ជ្រកកោនសែនសុខសប្បាយ នៅសល់ការស្រណោះស្ដាយ អាល័យទូទាំងកម្ពុជា។
៤. សូមបួងសួងដល់ឥន្ទ្រព្រហ្មទេវតា សូមជួយដង្ហែររក្សា ទ្រង់ចាកផុតទុក្ខនានា
ដល់សុគតិភព សោយសុខសម្បត្តិនៅឋានសួគ៌ា សូមបរមីទ្រង់រក្សា ខ្មែរឱ្យបានសុខនិរន្តន៍។
